តិចនិចទីមួយ៖ សង្កេតមើលភាសាកាយវិការ
បើយោងតាមការស្រាវជ្រាវបានអោយឃើញថាពាក្យសម្តីអាចបង្ហាញត្រឹមតែ
7% ប៉ុណោះពីរបៀបទំនាក់ទំនង
ចំណែកឯភាសាកាយវិការវិញអាចបង្ហាញដល់ទៅ 55% និងសូរសម្លេង 30%។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួននៃភាសាកាយវិការដែលលោកអ្នកអាចប្រើបា្រស់បាន។
1) យកចិត្តទុកដាក់ចំពោះលក្ខណៈខាងក្រៅ
ការស្លៀកពាក់របស់មនុស្សអាចបញ្ចាក់ពីបុគ្គលិកលក្ខណៈរបស់គេ
នៅពេលអ្នកសង្កេតពីនរណាម្នាក់អ្នកត្រូវចាំថាតើគេស្លៀកពាក់បែបណា?
តើការស្លៀកពាក់របស់គេបង្ហាញពីភាពមានឥទ្ធិពលរបស់គេរឺយ៉ាងណា? ឬមួយការស្លៀកពាក់របស់គេបង្ហាញពីភាពមានទំនុកចិត្តនិងបង្ហាញពីភាពជោគជ័យរបស់គេយ៉ាងណា?
ដូចជាការស្លៀកខោខូវប៊ូយនិងអាវយឺតដែលបង្ហាញថាគេជាប្រភេទមនុស្សសាមញ្ញធម្មតាជាដើម។
2) ត្រូវកត់ចំណាំពីអាកប្បកិរិយារបស់គេ
នៅពេលសង្កេតមើលពីអាកប្បកិរិយារបស់មនុស្សណាម្នាក់
សាកសួរនូវសំណួរថាតើគេជាមនុស្សដែលមាននូវទំនុកចិត្តខ្ពស់ខ្លាំងប៉ុណ្ណា?
ឬមួយតើគេជាមនុស្សដែលមានភាពរារែកដែលជាសញ្ញាបង្ហាញពីការគោរពខ្លួនឯងទាបប៉ុណ្ណា?
ឬពួកគេមានភាពក្រអឺតក្រទមបង្ហាញដើមទ្រូងដែលជាសញ្ញានៃការគិតតែពីខ្លួនឯងធំពេករឺយ៉ាងណា?
3) សង្កេតមើលពីទង្វើរបស់ពួកគេ
អ្នកអាចសង្កេតមើលពីទង្វើរបស់មនុស្សម្នាក់ដើម្បីអោយអាចដឹងពីចរិកលក្ខណៈរបស់គេបានដូចជា៖
• ការអោបដៃនិងការខ្វែងជើងដែលនេះជាសញ្ញាបង្ហាញពីការការពារ
បង្ហាញពីកំហឹងជាដើម។
• ការលាក់ដៃម្ខាងដែលនេះអាចបង្ហាញថាគេនៅពេលគេដាក់ដៃទៅក្នុងហោប៉ៅឬដាក់ដៃទៅខាងក្រោយវាអាចបញ្ជាក់ថាគេលាក់អ្វីម្យ៉ាង។
• ខាំបបូរមាត់ដែលនេះអាចបង្ហាញពីការព្យាយាមសម្រួលខ្លួនឯងពីសម្ពាធឬពីស្ថានភាពដ៏អាក្រក់ណាមួយ។
4) មើលពីការបង្ហាញទឹកមុខ
អារម្មណ៍ឆ្លាក់ជាប់នៅលើផ្ទៃមុខរបស់មនុស្សយើងគ្រប់ៗគ្នា។
ការជ្រួញចញ្ចើមបង្ហាញពីការព្រួយបារម្មណ៍ ឬការគិតច្រើន។ ការខាំមាត់ជាសញ្ញាបង្ហាញពីកំហឹង
ការមិនគោរព ឬការជូរចត់ទាំងឡាយ។ ការខំាធ្មេញនិងការស្រគាតធ្មេញជាសញ្ញានៃភាពតានតឹង។
តិចនិចទីពីរ៖ មើលពីផ្លូវចិត្ត
ការមើលមនុស្សតាមរយៈផ្លូវចិត្តគឺជាវិធីសាស្ត្រដ៏សំខាន់។
មនុស្សមួយចំនួនមានអារម្មណ៏ល្អនៅពេលនៅជំវិញដោយមនុស្សជាច្រើនពីព្រោះមនុស្សទាំងនោះជួយអោយគេមានអារម្មណ៏ល្អនិងមានភាពក្លៀវក្លា។
មនុស្សមួយចំនួនទៀតមិនដូច្នេះទេពួកគេតែងចង់នៅអោយឆ្ងាយ។ ក្នុងការមើលពីមនុស្សតាមរយៈផ្លូវចិត្តលោកអ្នកអាចសាកល្បងចំនុចទាំងនេះ។
1) មើលពីទង្វើរបស់គេ
នេះគឺជាថាមពលសរុបដែលយើងបញ្ចេញដោយមិនចាំបាច់អោយត្រូវទៅនឹងពាក្យសម្តីឬអាកប្បកិរិយានោះទេ។
វាគឺជាអារម្មណ៏ដែលព័ទ្ធជុំវិញយើងដូចជាពពកឬព្រះអាទិត្យអីចឹង។ នៅពេលអ្នកចង់មើលពីចិត្តមនុស្សត្រូវចាំថា៖
តើគេមាននូវទង្វើដែលរាក់ទាក់ដែលទាក់ចិត្តអ្នកដែលរឺទេ? ឬមួយអ្នកត្រូវបានគេប្រើឧបាយកលដែលធ្វើអោយអ្នកត្រូវដកថយ?
2) មើលភ្នែករបស់គេ
កែវភ្នែករបស់យើងបញ្ជូននូវថាមពលដ៏មានអំណាច។
ដូចដែរខួរក្បាលមានសញ្ញាអគ្គិសនីដែលសន្ធឹងនៅពីក្រោយរាងកាយ ការសិក្សាជាច្រើនបានបញ្ជាក់ថាភ្នែកក៏មានចំនុចសំខាន់នេះផងដែរ។
សាកសង្កេតពីកែវភ្នែករបស់គេ។ តើគេកំពុងមើលថែ? ស៊ិចស៊ី? ស្ងប់ស្ងាត់? កំណាញ់?
ខឹង? និងត្រូវពិនិត្យផងដែរថា តើមានអ្នកនៅផ្ទះដែលស្ថិតនៅក្នុងកែវភ្នែកគេដែលបញ្ជាក់ពីភាពអាចទៅរួចចំពោះភាពស្និតស្នាលរឺទេ?
ឬមួយតើគេទំនងជាមានការការពារឬលាក់បាំងដែររឺទេ?
3) កត់សំគាល់ពីអារម្មណ៏នៃការចាប់ដៃ
ការអោប និងការប៉ះ
យើងផ្តល់ថាមពលនៃអារម្មណ៏តាមរយៈការទំនាក់ទំនងផ្នែករាងកាយដូចទៅនឹងចរន្តអគ្គិសនីអីចឹង។
សួរខ្លួនឯង, តើការចាប់ដៃ
ឬការអោបផ្តល់អារម្មណ៏កក់ក្ដៅ មានផាសុខភាព ឬទំនុកចិត្តដែររឺទេ? ឬមួយតើវាគួរអោយខ្ពើមរអើមដែលធ្វើអោយអ្នកចង់ដកខ្លួនចេញ? តើដៃរបស់គេសើមស្អិតហើយត្រជាក់ៗ បង្ហាញពីសញ្ញាអន្ទះសារ ឬក៏ទន់ដែលបង្ហាញពីភាពមិនផ្តាច់ញារនិងខ្មាស់អៀន?
4) ស្តាប់ពីសម្លេងនិងសំណើចរបស់គេ
សូរសម្លេងនិងទំហំនៃសម្លេងរបស់យើងអាចប្រាប់បានជាច្រើនពីអារម្មណ៏របស់យើង។
សម្លេងជាញឹកញាប់បង្កើតនូវរំញ័រ។ នៅពេលចង់មើលពីចិត្តមនុស្សត្រូវចំណាំថាតើសូរសម្លេងរបស់គេមានឥទ្ធិពលលើអ្នកយ៉ាងណា។
សួរខ្លួនឯង តើសម្លេងរបស់គេទំនងជាការលួងលោមដែររឺទេ?
No comments:
Post a Comment