សម្រស់ភូមិខ្ញុំម្តុំវត្តព្រះធាតុ ថ្ងៃជ្រេរចុះទាបត្រឹមចុងវិហារ
បញ្ចេញរស្មីដ៏ល្អសោភា ស្រទន់និននារសៀលម៉ោងប្រាំ។
កសិករឈូ ឆ ឡើងពីច្រូតកាត់ ស្រូវដួលរេលក្តាត់ពេញវាលប្រជា
រដូវស្រូវស្រែម៉ែពុកមីងមា ញញឹមគ្រប់គ្នាពេលប្រមូលផល់។
តាមវត្តអារាមក៏បានមេត្រី ប្រជាប្រុសស្រីគិតគូចាត់ចែង
យកស្រូវអង្គរដំណើមនាងមិញ ដើម្បីបំពេញវេប្រគេនសង្ឃ។
សម្លេងចាបយំម្តុំដើមស្លែងពណ៌ ដូចយំអង្វរអន្ទងចិត្តខ្ញុំ
ប្រាប់ថាកុំភ្លេចសម្រស់ឧត្តម វត្តព្រះធាតុខ្ញុំជាស្រុកកំណើត។
និពន្ធ និង សរសេរដោយៈ សុខ ស្រីពៅ
The Rarest and Most Valuable Casino In The World: Reno
ReplyDeleteThere are hundreds of casino hotels on the Strip 안성 출장마사지 that 강원도 출장샵 are worth a quick glance. The Rundown — 부천 출장마사지 The Rundown. The 춘천 출장안마 Hotel. 화성 출장안마 The Rundown. The