ស្ថិត តាមបណ្ដោយដងទន្លេមេគង្គ
កំពង់ចាមជាខេត្តមួយ
សំបូរដោយតំបន់កម្សាន្ត ហើយតំបន់ទាំងនោះ បានទាក់ទាញទេសចរច្រើនផងដែរក្នុងមួយឆ្នាំៗ។ និយាយពីតំបន់ទេសចរណ៍
ខាងក្រោមនេះជាកន្លែងដ៏ទាក់ទាញទាំង៥
ក្នុងខេត្តមួយនេះ។
ភ្នំប្រុសភ្នំស្រី៖ មានទីតាំងនៅ
ឃុំក្រឡា ស្រុកកំពង់សៀម មានចម្ងាយគីឡូម៉ែត្រ ពីខេត្តកំពង់ចាម និងមានចម្ងាយ
១១៤គីឡូម៉ែត្រពីភ្នំពេញ។
(ប្រភពរូបភាព៖ sengsakpheara)
ប្រាសាទនគរបាជ័យ៖ ជាកន្លែងវប្បធម៌ និងប្រវត្តិសាស្ត្រ
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧ ចម្ងាយ
២,២គីឡូម៉ែត្រពីខេត្តកំពង់ចាម
និងប្រហែល១១២គីឡូម៉ែត្រ
ពីទីក្រុងភ្នំពេញ។ ប្រសាទនេះស្ថិតក្នុងឃុំអំពិលលើ ស្រុកកំពង់សៀម។
(ប្រភពរូបភាព៖ all-free-photos)
កោះប៉ែន៖ កោះប៉ែនជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយ ក្នុងខេត្តកំពង់ចាម ហើយអ្វីដែលធ្វើឱ្យទេសចរណ៍កាន់តែចាប់អារម្មណ៍នោះ មុនដល់កោះប៉ែននេះ
អ្នកដំណើរត្រូវឆ្លងស្ពានឫស្សី ឬគេហៅថា “ប្រដឺស” ដ៏វែងមួយខ្សែ។
កោះបែនស្ថិតនៅស្រុកកំពង់សៀម។
(ប្រភពរូបភាព៖ everyday)
ភ្នំហាន់ជ័យ៖ រមណីយដ្ឋាននៅភាគខាងកើតខេត្តកំពង់ចាម
និងភាគខាងជើង នៃទន្លេមេគង្គនេះ ស្ថិតនៅភូមិហាន់ជ័យ ឃុំ ហាន់ជ័យ
ស្រុកកំពង់សៀម។
(ប្រភពរូបភាព៖ trycambodia)
ទឹកឆា៖ មានទីតាំងនៅឃុំក្រូច ស្រុកព្រៃឈរ
និងមានចម្ងាយ២៤គីឡូម៉ែត្រ ពីក្រុងកំពង់ចាម។
(ប្រភពរូបភាព៖ trycambodia)
No comments:
Post a Comment