Wednesday, August 12, 2015

កុំមើលងាយសក់ពោត ថាគ្មានប្រយោជន៍ បន្ទាប់ពីអានអត្ថបទនេះ រួចអ្នកច្បាស់ជាលែង បោះចោលវាទៀតហើយ


សក់ពោតគឺជា ឱសថបុរាណមួយប្រភេទ ផ្សេងទៀតដែលមានប្រសិទ្ធអស្ចារ្យ ។ វាប្រើជាថ្នាំ បញ្ចុះទឹកនោម ហើយវាក៏អាចជួយ បញ្ហាដែល ទាក់ទងទៅនឹង ប្លោកនោម និង តំរងនោម, ការធាត់ជ្រុល, ការហើមខ្លួន (ដែលមកពីការដក់ទឹក នៅកន្លែងណាមួយក្នុងខ្លួន), អាចដោះស្រាយជាមួយ បញ្ហាក្រពេញប្រូស្តាត, សំពាធឈាមចុះខ្សោយ និងការពារ ការកើតមានជំងឺគ្រួស ក្នុងតំរងនោម ជាដើម ។ វាអាចបង្កើនដំណើរការ នៃការបន្សាបជាតិពុល នៅក្នុងរាងកាយ ហើយវាដើរតួរ យ៉ាងល្អនៅពេលដែល មានបញ្ហារលាកសន្លាក់ និង ការរលាកតាមគ្រលាក់ឆ្អឹង (រឺគេហៅថា រោគប្រគ្រីវ) ។ គ្រឿងផ្សំដែលត្រូវប្រើជាមួយ សក់ពោតមាន ៖
សក់ពោត ១/៤ ពែង រឺ សក់ពោតក្រៀម ២ ស្លាបព្រា
ទឹក ២០០មីលីត្រ
ទឹកឃ្មុំ ១ ស្លាបព្រាបាយ
ទឹកក្រូចឆ្មារ
វិធីធ្វើ៖
ដាំទៅអោយពុះ ហើយចាក់សក់ពោតចូល ។ បិទគំរប់ឆ្នាំង ហើយទុកវាចោល ប្រមាណ ៥នាទី ។ ត្រងយកទឹក ទុកប្រើពេលក្រោយទៀត (ប្រសិនជាអ្នក ឧស្សាហ៍ធ្វើ ភ្លាមផឹកភ្លាមក៏បាន) ។ អ្នកអាចបន្ថែម ទឹកក្រូចឆ្មារបន្តិច រឺ ទឹកឃ្មុំ ប្រសិនជាចង់ប្រើវា ដើម្បីអោយមានរសជាតិ ។
វិធីនៃការប្រើ៖
ផឹកទឹកតែ (ទឹកសក់ពោត) នេះមួយថ្ងៃ ១ ពែង សំរាប់រយៈពេល ១០ថ្ងៃ ។ ក្នុងករណី ការហើមរលាកធ្ងន់ធ្ងរ អ្នកអាចផឹងវា ៣ ពែងក្នុងមួយថ្ងៃ ជាប្រចាំ ៕


No comments:

Post a Comment