ខ្ញុំជិះក្របី ដៃកាន់គម្ពីរ រៀនអក្សរសាស្ត្រ
រៀនលេខនិពន្ធ កំណាព្យក៏ច្បាស់ ខ្ញុំខំប្រឹងណាស់
ដើម្បីអនាគត់។
ខ្ញុំខំសិក្សា ពេលនៅសាលា យកចិត្តទុកដាក់
ចេញពីរៀនវិញ ជួយកាងារផ្ទះ ពុកម៉ែសំរាក
បានទំនេរដៃ។
អនាគត់រុងរឿង ដោយសារតែយើង ព្យាយាមរាល់ថ្ងៃ
បំណងសម្រេច ត្រូវតែជោគជ័យ គ្រួសារមានន័យ
ព្រោះអីមានខ្ញុំ។
ខ្ញុំយកចំណេះ ចេះដឹងទាំងនេះ ទៅជួយសង្គម
យុវជនដូចខ្ញុំ មានការអោបរំ សីលធម៌ឧត្តម
សង្គមទទួលយក។
ខ្ញុំអភិវឌ្ឍន៍ ទីក្រុងជនបទ ឲ្យរីកចំរើន
ដូចមហាប្រទេស ដែលកំពុងកើន ធន់ធានសម្បើម
ដោយសាចំណេះ។
ដូចច្នោះខំទៅ មិត្តអើយយើងត្រូវ បង្កបង្កើន
អភិវឌ្ឍន៍ខ្លួនយើង ឲ្យរីកចំរើន ប្រទេសរុងរឿង
សាសនាថ្កើងថ្កាន។
រៀនលេខនិពន្ធ កំណាព្យក៏ច្បាស់ ខ្ញុំខំប្រឹងណាស់
ដើម្បីអនាគត់។
ខ្ញុំខំសិក្សា ពេលនៅសាលា យកចិត្តទុកដាក់
ចេញពីរៀនវិញ ជួយកាងារផ្ទះ ពុកម៉ែសំរាក
បានទំនេរដៃ។
អនាគត់រុងរឿង ដោយសារតែយើង ព្យាយាមរាល់ថ្ងៃ
បំណងសម្រេច ត្រូវតែជោគជ័យ គ្រួសារមានន័យ
ព្រោះអីមានខ្ញុំ។
ខ្ញុំយកចំណេះ ចេះដឹងទាំងនេះ ទៅជួយសង្គម
យុវជនដូចខ្ញុំ មានការអោបរំ សីលធម៌ឧត្តម
សង្គមទទួលយក។
ខ្ញុំអភិវឌ្ឍន៍ ទីក្រុងជនបទ ឲ្យរីកចំរើន
ដូចមហាប្រទេស ដែលកំពុងកើន ធន់ធានសម្បើម
ដោយសាចំណេះ។
ដូចច្នោះខំទៅ មិត្តអើយយើងត្រូវ បង្កបង្កើន
អភិវឌ្ឍន៍ខ្លួនយើង ឲ្យរីកចំរើន ប្រទេសរុងរឿង
សាសនាថ្កើងថ្កាន។
សុខ ស្រីពៅ ម៉ោង.01.17នាទីថ្ងៃទី18.12.2015
No comments:
Post a Comment