មុជទឹកប្រឡែងលេងច្រៀងស្រែកហ៊ោ គ្រានោះកម្ររអង្គុយសោកណាស់។
បាចត្រីចាប់គ្រុំម្តុំស្ទឹងតាញ៉ែម រត់ដេញប្រឡែងថ្នល់អ្នកតាទ្វា
វាលលែងក្របីក្រោយផ្ទះតាភា ហូបនំជុំគ្នាក្រោមម្លប់រាំងចាស់។
សាស្រូវលាស់ថ្មីស្រីនៅតែចាំ ភ្លឺស្រែចំណាំបាចរូងកណ្តុល
ចំបើងស្រែប្រាំងដុតអាំងគ្មានសល់ ខ្យងក្តាមត្រីផ្ទួសអណ្តែងកំផ្លៀញ។
ឥលូវពេញវ័យរឿងអ្វីក៏ខ្វល់ គិតច្រើនអំពល់ទុក្ខសោកជាប់ប្រាណ
គេងក៏មិនលក់បាយក៏មិនបាន បញ្ហាគ្មានស្រានបានទំនេរទេ។
ថ្ងៃនេះនឹកឃើញអនុស្សាវវរីយ៍ នៅគ្រប់ទិសទីដូចជាសុបិន្ត
កន្លងទៅបាត់លែងបានមកវិញ ចិត្តខំទន្ទេញស្រែកដង្ហើយហៅ។
សុខ ស្រីពៅ
No comments:
Post a Comment